Khmer Online Dictionary (Japanese - Khmer, Khmer - English, English - Khmer, Khmer - Khmer)

ហង ហដ ហឋ ហត ហទ ហន ហយ ហរ ហវ ហស ហហ ហឫ ហា ហិ ហី ហុ ហេ ហៃ ហោ ហ៊ ហ័ ហ្

ហោរា-

ហោរា-

( មើល​ក្នុង​ពាក្យ ហោរ និង ហោរា ) ។

ហោរ៉ា

ឈ្មោះ​ក្តាត​មួយ​ប្រភេទ ស្លឹក​ធំៗ​ឡើង​គល់​ជា​មើម​ធំ មាន​រស​ជាតិ​រមាស់​ខ្លាំង : ក្តាត​ហោរ៉ា​ច្រើន​ដុះ​ក្នុង​ម្លប់​មាន​ដី​សើម ។

ហោល

ដុត​ថ្នាំ​រម្ងាប់​រោគ​ឲ្យ​ហុយ​ផ្សែង ទទូរ​សំពត់​ហ៊ុម​ជិត​ស្រូប​ផ្សែង ដើម្បី​ឲ្យ​សះ​ជា​រោគ​ដោយ​អំណាច​ថ្នាំ​នោះ : ហោល​ថ្នាំ​ឫស​ដូង ។ ម. ព. ឆ្ពុង និង រំ ផង ។

ហោលៗ

រហោលៗ ( ម. ប្រ., ច្រ. ប្រ. រហោលៗ ជាង ) ។

ហោះ

ហោះ​ធ្យាន ហោះ​ហើរ

ទៅ​អាឯកាស, អណ្តែត​ទៅ​ឯអាកាស: ទេវតា​ហោះ, យក្ស​ហោះ ។ ព. ប្រ. ទៅ​មក​ភ្លែត​ចុះ​ភ្លែត​ឡើង​ឬ​ប៉ើច​ចុះ​ប៉ើច​ឡើង : ក្នុង​មួយ​ថ្ងៃៗ​គ្មាន​នៅ​ផ្ទះ​ទេ​ចេះ​តែ​ហោះ​ចុះ​ហោះ​ឡើង​ពី​នេះ​ទៅ​នុះ​ពីនុ៎ះ​ទៅ​ឯណោះ! ។ ហោះ​ធ្យាន ទៅ​តាម​ផ្លូវ​អាកាស​ដោយ​អំណាច​ធ្យាន​ឬ​ដោយ​ឫទ្ធិ​នៃ​ធ្យាន ( ម. ព. ធ្យាន ផង ) ។ ហោះ​ហើរ ហោះ​លឿន​ភ្លែត​ដូច​បក្សី​ហើរ ។ គោម​ហោះ គោម​ធ្វើ​ដោយ​ក្រដាស​ស្តើង​រាង​ធំ​ច្រឡោ​បាត​ជិត មាត់​ច្រហ, លឿន​ទៅ​ឯអាកាស​ដោយ​កម្លាំង​ផ្សែង​បំប៉ោង​ឡើង​ច្រាន​ឲ្យ​អណ្តែត​ទៅ ។ យន្ត​ហោះ យន្ត​មាន​មនុស្ស​ជិះ​អណ្តែត​លឿន​ទៅ​តាម​អាកាស​ (អាកាស​យាន) ។ល។

ហៅ

ហៅ​ភ្ញៀវហៅរក

( សំ. ហវ៑ ហៅ; បា. ហវ ហវ៑ ) ពោល​ពាក្យ​ចេញ​ឈ្មោះ​ដល់: មាតា​ហៅ​បុត្រ​ឲ្យ​មក​បរិភោគ​អាហារ ។​ ស្រែក​ដង្ហោយ​ចេញ​ឈ្មោះ​ពីចម្ងាយ​ : ស្រែក​ហៅ​គ្នា​ឲ្យ​យក​ទូក​មក​ចម្លង ។ ថា, ឈ្មោះ​ថា, មាន​ឈ្មោះ​ថា : នេះ​ហៅ​អី?; -គាត់​ឈ្មោះ​មាស​ហៅ​សុវណ្ណ ។ ឲ្យ​ឈ្មោះ​ថា, សន្មត​នាមថា : មនុស្ស​បង្ខូច​ប្រយោជន៍​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ ហៅ​ថា​ពាល ។ បង្គាប់​ឲ្យ​មក​ឬ​ឲ្យ​ទៅ : មាន​ដី​កា​ហៅ​ខ្លួន​ឲ្យ​ចូល​ទៅ​សាលា​ដំបូង ។ ហៅ​ភ្ញៀវ អញ្ជើញ​ភ្ញៀវ​ក្នុង​អាវាហមង្គល​ជា​ដើម ។ ហៅរក ហៅ​ចេញ​ឈ្មោះ​ដោយ​សេចក្ដី​រាប់​អាន​កាល​ណា​បាត់​មុខ​តែង​សួរ​រក ។ល។ ខ្មែរ​បុរាណ​ប្រើ​ជា ហាវ (ម. ព. ហ័វ ផង ) ។

ហ៊ៅ

( យ. ហូវ Hâù ) គំនាប់; ឈរ​ឱប​ដៃ​គំនាប់; ឈរ​ឱប​ដៃ​ប្តឹង​ឥស្សរ​ជន : ពួក​រាស្រ្ត​ឡើង​ហ៊ៅ​លោក​អភិបាល​ខែត្រ... ។ ឈរ​ហ៊ៅ ឈរ​ឱប​ដៃ​ស្ងៀម​មិន​ស្តី​ថា​អ្វី​គ្រាន់​តែ​សម្តែង​ខ្លួន​ឲ្យ​លោក​អ្នក​ធំ​ឃើញ ហើយ​លោក​នឹង​សួរ​ឲ្យ​ដឹង​ការណ៍ ។ ព. ប្រ. ឈរ​ឆ្មឹង​មិន​ស្តី ។

ហៅ​ហាន

( ស. ប្រើ​ជា ហœាវហាញ អ. ថ. ហាវ់ហា៎ន ) មោះ​មុត, ក្លា​ហាន​ខ្លាំង : ចិត្ត​ហៅ​ហាន, មនុស្ស​ហៅ​ហាន ( ប្រើ​ជា ហាវ​ហាន ក៏​មាន ) ។

ហំ

មាំ, មាំ​មួន, មាំ​សាច់​ហាប់; សំណំ : មាឌ​ហំ, រាង​ហំ ។ (ព. កា. ) : អ្នក​ប្រុស​មាឌហំ ទាស់​តែ​មិន​ខំ រក​ស៊ី​ធ្វើ​ការ ដល់​ពេល​ប្រពន្ធ ចម្អិន​អាហារ​ ទើប​ចូល​មកស្តារ ពម​ញាត់​ពម​ញាត់ ។ កូន​ប្រុស​ទាំង​ឡាយ អ្នក​កុំ​រាយ​មាយ ឥត​ប្រឹង​នឿយ​ហត់​ កើត​ជា​កូន​ប្រុស ត្រូវ​ខំ​ខាំ​មាត់ កាន់​ការ​ឲ្យ​ស្ទាត់​ កុំ​ធ្វើ​លែន​លន ។​

ហ្ន

ពាក្យ​លាន់​មាត់ ដោយ​ស្ងើច, ដោយ​ឆ្ងល់, ដោយ​ត្អូញ​ជា​ដើម ។ ហ្ន ជា​ពាក្យ​មាន​សំឡេង​ខ្ពស់​ស្រទន់​បន្តិច : ល្អ​ណាស់​ហ្ន!; អ្វី​ហ្ន?; ពិបាក​ណាស់​តើ​ហ្ន! ។ ហ្ន៎ ជា​ពាក្យ​មាន​សំឡេង​ខ្ពស់​ស្រទន់​ខ្លាំង : អើ​ហ្ន៎; អ្នក​ណា​ហ្ន៎?; ពិបាក​អ្វី​ម្ល៉េះ​ហ្ន៎!

ហ្ន័ង

ខ្នុរ​ណាំង​រមៀតខ្នុរ​ណាំង​ល្មុតខ្នុរ​ណាំង​ស្បែក

( ស. ហ្ន័ង អ. ថ. ហ្ន័៎ង “ស្បែក”) ឈ្មោះ​ខ្នុរ​មាន​សាច់​ក្លែប​រឹង​បន្តិច, មាន​ឈ្មោះ​ច្រើន​យ៉ាង​តាម​បែប​ដែល​ផ្សេង​គ្នា ( ច្រើន​សរសេរ ណាំង ជាង ): ខ្នុរ​ណាំង​រមៀត​ ខ្នុរ​ណាំង​សាច់​ក្លែប​លឿង​ដូច​សម្បុរ​សាច់​មើម​រមៀត ។ ខ្នុរ​ណាំង​ល្មុត ខ្នុរ​ល្មុត ខ្នុរ​ណាំង​សាច់​ក្លែប​ជ្រាយ​បន្តិច ប៉ុន្តែ​ជ្រាយ​មិន​ដល់​ខ្នុរ​បាយ​ស្រា​ទេ មាន​រស​ផ្អែម​ឈ្ងុយ​ ។ ខ្នុរ​ណាំង​ស្បែក ខ្នុរ​ណាំង​សាច់​ស្វិត​បន្តិច ។ល។

ហា៎្ន!

( ម. ព. ណ៎ះ! ណា៎! ) ។

ហ្នឹង

ហ្នឹង​ឯង​! ហ្នឹង​ហើយ!

to main page Dictionaries ListFeedback top of page
© 2010 KHMER ONLINE DICTIONARY ទីប្រជុំនៃ ព័ត៌មាន ភាសារខ្មែរ | Restaurant Guide | the Most Popular Car Shops!! | Powered by Glossword 1.8.12-beta & Camitss